ជំនួបសម្តែងការគួរសម និងការប្រគល់អំណោយអង្ករ ៥តោន ជូនរដ្ឋបាលខេត្តកំពត
នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកប្រតិបត្តិ អាណត្តិថ្មី ដែលតែងតាំងដោយក្រុមហ៊ុនមេ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី លោក KIM YUNSHIK បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
ជាមួយគ្នានោះដែល លោកអគ្គនាយកប្រតិបត្តិ ក៏បានរៀបចំអំណោយមនុស្សធម៌ជា អង្ករចំនួន ៥តោន ប្រគល់ជូនសាលាខេត្តកំពត ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ព្រមទាំងជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះក្នុងភូមិសាស្ត្រ ខេត្តកំពត។








