កម្មវិធី ចែករំលែកដ៏រីករាយ ២០២៥

កម្មវិធី ចែករំលែកដ៏រីករាយ ២០២៥


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេបូឌា) ភីអិលស៊ី បានបង្កើតកម្មវិធី ចែករំលែកដ៏រីករាយ (Happy Sharing) ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចែករំលែកនូវសេចក្ដីស្រឡាញ់ ការគាំពារ និងបង្ហាញពីការខ្វល់ខ្វាយអំពីសុខទុក្ខរបស់អ្នកជិតខាង ដែលជាបងប្អូនក្នុងសហគមន៍ជាមួយគ្នា។


កាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ គ្រឹះស្ថានបានចុះទៅដល់ សាលាបឋមសិក្សា ហ៊ុន សែន អង្គល្បើក មានទីតាំងស្ថិតនៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដើម្បីធ្វើការចែកជូននូវសម្ភារៈសិក្សា សម្ភារៈកីឡា សំលៀកបំពាក់ បរិក្ខារក្មេងលេង (ទោងយោល) និងប្រាក់ឧបត្ថម្ភមួយចំនួន ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ។

ទោះបីការចែករំលែកនេះជាអំណោយបន្តិចបន្ទួច តែយើងទាំងអស់គ្នាដែលជាគណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកគ្រឹះស្ថានទាំងអស់ សង្ឃឹមថាវានឹងជួយរួមចំណែកមួយផ្នែកដល់តម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជាផ្តល់នូវកម្លាំង ចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា និងបន្តក្តីសង្ឃឹមរបស់ពួកគេ។ គ្រឹះស្ថាននឹងបន្តខិតខំប្រឹងប្រែងបង្កើតនូវសកម្មភាពចែករំលែកក្នុងសង្គម សហគមន៍ និងដល់សិស្សានុសិស្សដែលជួបប្រទះការលំបាក នៅឆ្នាំបន្តបន្ទាប់ទៀត។


ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.