គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី តំណាងដោយ លោក Jang Hyunseok អគ្គនាយករង បានដឹកនាំបុគ្គលិកចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលបានមកពីមូលនិធិបរិច្ចាគរបស់គ្រឹះស្ថាន និងបុគ្គលិក ជូនដល់មេបញ្ជាការ និងវីរកងទ័ពជួរមុខនៅខេត្តព្រះវិហារ។
ពិធីប្រគល់អំណោយជូនវីរកងទ័ពជួរមុខខេត្តព្រះវិហារ
ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។
អំណោយទាំងនេះ កើតចេញពីទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រឹះស្ថាន និងបុគ្គលិក ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដែលបានការពារទឹកដី និងរក្សាសុវត្ថិភាពជូនប្រជាជន និងប្រទេសជាតិទាំងមូល។ អំណោយនេះបានបង្ហាញពីសាមគ្គីភាព និងស្មារតីខ្មែរជួយខ្មែរ។
ជាចុងក្រោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី សូមថ្លែងអំណរគុណ និងសង្ឃឹមថាវីរកងទ័ពជួរមុខនឹងទទួលយកអំណោយនេះដោយក្តីគោរព និងការដឹងគុណ។
គ្រឹះស្ថានសូមបួងសួងឱ្យវីរកងទ័ពជួរមុខមានសុវត្ថិភាព និងសន្តិភាពឱ្យកើតមានឆាប់រហ័សសម្រាប់ប្រទេសជាតិទាំងមូល។





